Mix-Bro (មិចប៉ារ៉ូ ) Lyrics

Vid Cooler

ស្មៅ​កាត់​ប៉ុន្មាន​ដង​ ក៏​នៅ​តែ​ដុះ​ វាមិនខុសពីមនុស្ស​ ស៊ី​ហេីយ​ជុះ​ ធ្វើ​ល្អ​យ៉ាង​ណា​ក៏នៅ​តែ​ព្រុស​ ដេីរ​អាក្រាត​រឿង​គេ​ដេីម្បី​ផ្ទុះ ត្រជាក់​ចិត្តសប្បាយចិត្ត​ដូចបាន​អង្គុយ​ផឹក បានស្រី​នៅ​ក្បែរ​អង្គុយ​នែបនិត្យ​ នឹករលឹក​បង​ភឿន​ធ្លាប់​ជិតដិត​ គេ​កាប់​ឯង​មួយ​កាំបិទ​ ​រត់​ចោល​បាត់​

ជិះ​ដរ​ឆ្លង​សាឡាំង​ទៅ​ អរិយក្សត្រ ចៃដន្យ​អា​ពួក​ម៉ាក​យក​ម៉ូតូ​បាត់​ ខំដេីរ​រក​វាកណ្ដាលយប់​ស្ងាត់ វាស៊ី​ដាច់​​ឯងបាត់អត់​ប្រាប់​អីមួយ​ម៉ាត់ មេីល​ទៅយាយៗ​ ឆីតែ​ម្លូ​ អត់​បាន​ហូប​មួយ​ថ្ងៃ​មាត់​​គាត់​ជូរ​ ស្រី​ស្អាតធ្វេី​ច្រមុះ​ look so cool ចំនាយអស់​ប៉ុន្មានមិន​រអ៊ូ​ ខូច​ចិត្ត​រឿង​ស្រី​មិនដែរបាន​យូរ​ ផ្លាស់​ប្ដូរ​រក​ថ្មី​ដូច​ឥន្ទធនូ​ ចុង​ខែ​ដាច់​ខ្យល់​ខោប៉ៅខោធូរ​ ដល់​ម៉ោង​ធ្វើ​ការដេក​យូរៗ អាពួកម៉ាកប្អូន​ខ្ញុំ​ ឈ្មោះ​អាឌូឌូ ជួប​វាលេីកណា​ បាញ់តែ​ Rule ស្រី​ស្អាត​ក្នុង​ចម្រៀង​ឈ្មោះ​ចន្ទ​ធូ អ្នក​មាន​ទំងន់ចូលចិត្ត​ម្ជូរ​

ក្មេង​ៗជំនាន់​ក្រោយ​រ៉េប​ចំអេស​ ចំអាស់ អត់​ខ្មាស់អត់​អៀន​ដឹងតែពាក់កាស់​ គ្មានន័យអីសោះ​ស្រែក​វាស់ៗ វាមកដាក់​ធុង​បាស់​ដំឡង់​ចាស់ៗ​ ​

ខាក​ក​ ​ស្អក​ក​ ដោយសាតែញ៉ាំស្ករ​ មនុស្ស​ដែលពកក​ ច្រេីនតែ​ភរគេ អត់មានអី​សោះ​ចង់មក​អួតគេ​ អត់​ចេះ​អី​សោះ​ចង់មក​ធ្វើ​មេ​ ភ្លេង​J+O ជាប់​លីបគេ ភ្លេងបទ​ខ្ញុំ​រ៉េប​ ​ទិញ​ពីគេ Lamborghini ក្ដី​ស្រមៃទេ​ លតឆា​ នរោត្តម​លាយ​ប៉ាត់តេ​

សាតា​ប៉ាង​ក៏មាន​ដែរ​សាច់គោតា ទឹក​ប្រហុក​ជាតិ​ដេីម​ឆ្ងាញ់​អស្ចារ្យ​ ឆ្នាំ​២០០៣ល្បី ​Hongda ដល់2009 ល្បី​អា​ Viva

នេះ​ជា​ប៉ារ៉ូ​ Mix តាម​ Clap ខ្ញុំ​រ៉េបមួយ​ៗ​ step Buy step ស្ដាប់ទៅ​ បេីមិនយល់​ កុំម៉ាត់​ មាន​កូន​ Bass មួយ​ ចាក់​រាំ​ក្នុង​វត្ត​ កេីត​មក​ជា​មនុស្ស​មាន​ចិត្ត​ ទេវទត្ត អ្នក​ Reaction លេីក​ជេីងតែ​គ្នា​ ​កុំ​ម៉ាត់​

រ៉េប​បាញ់គេមុន​ប្រយ័ត្ន​បែក​ម៉ាត់​ ឈ្នានីស​គេពេក​ ប្រយ័ត្ន​វៀច​ម៉ាត់​ មនុស្ស​ចង់​ក្បត់​ហេីយ​មិនបាច់តាម​ឃាត់ ​អ្នកដែលខុស​ច្បាប់​ ប៉ូលិសនឹង​ចុះ​ពាត់​ ប្រុសតឿ​ក្ដៅសាច់ចូលមក​ប្រលាត​ ប្រុស​ម៉ៅ ទ្រាំ​មិនបានគេ​ចេញមក​ប្រលះ​ គិតទៅ​​មានអ្នក​ណាចាញ់​ មាន​អ្នក​ណា​ឈ្នះ​ សូម​លះបង់​ខ្លួន​ដេីម្បី​ព្រះ​ ជ្រកក្រោមដេីមឈេី​ប្រយ័ត្ន​ រន្ទះ​ ញ៉ាំ​អី​មិន​ទៀង​ទាត់​ ប្រយត័្ន​ខូច​ក្រពះ​ អ្នក​មាន​អំនួត​ច្រើន​តែ​មានះ អ្នក​​ឆាប់ខឹង​គេ​ មាន​គំនិត​រាក់ សិស្ស​មិន​ចូល​សាលា​គ្រូ​អោយ​ធ្លាក់​ សិស្ស​ចូល​ក្នុង​បា​រ​ចូលចិត្ត​ញ៉ាក់ កូនពៅ​ដេក​មមេីល​ចូលចិត្ត​ធាក់ មនុស្សលាក់ពុតច្រើន​ តិចគេចាប់វះ

Topic អស់ទាំងនេះមានន័យបង្កប់ នៅ​ប្រទេស​កូរ៉េ​ល្បី​ K-pop ចូល​ដេក​យប់​ពេក​ច្រេីនតែ​យល់​សប ខ្ញុំ​និយាយ​ត្រូវ​ទេ​ណប់ណប់

អស់​លុយ​ពីខោ​ប៉ៅ​ច្រេីនតែ​មួមៅ​ ខំរក​លុយ​ទៅ​បានគេអោយ​ប៉ៅ តាយាយ​ស្រលាញ់​ចៅ​លេីសម៉ាតៅ​

ដល់​ពេលស្រលាញ់​កូន​ស្មេីរ​ម៉ា​ថាស​ បេី​មាន​ដី​ហុយ​ សូម​ពាក់​មាស់ បេី​ជិះ​លេី​ផ្លូវ​ កុំ​ជិះ​បញ្ចាស់

ប៉ះគេ​ប៉ះឯង​នាំ​តែ​មាន​រឿង​ គ្រោះថ្នាក់​ដល់​គេ​ កុំ​ជិះ​លឿន​ បុព្វ​បុរសខ្មែរ​ លោកតា​ឃ្លាំង​មឿង ចង់ចូល​វៃ​ប្រដាល់​ត្រូវ​ចិត្ត​សឿង វៃគេអោយ​ខ្លាំង​គេចអោយ​លឿន​ អ៊ុំ​ស្រី​របស់​ខ្ញុំ​ឈ្មោះ​ អ៊ុំនឿន

មួយកំផ្លៀងអនុស្សាវរីយ៍ Lyrics

ស៊ីន ស៊ីសាមុត Ft រស់សេរីសុទ្ធា

ប្រុស- អ្ហា៎!ជាមនុស្សឬទេវតា នៅឋានណាមិនដែលឃើញសោះ ស្រស់អើយសែនស្រស់ បុរសណាមួយឃើញហើយមិនខូចចិត្ត

ស្រី- នេ៎!ស្គាល់គេពីកាលណា ចោលនេត្រា សំឡឹងតែស្រី

ប្រុស- សូមតែកែវប្រណី

ស្រី- រឿងអ្វី រឿងអ្វី

ប្រុស- ស្នេហ៍ស្រីខូចចិត្តហើយ

ប្រុស- អូនអ្ហើយស្រមោចគង់មានគូវា ស្នេហាអ្នកណាគេចបាន ក្នុងលោកនេះគឺគ្មាន កល្យាណព្រមស្នេហ៍តែបងទៅ

ស្រី- នែ!ថ្លង់ណាស់លោកអើយ ខ្ញុំមិនចង់ឮឡើយស្នេហា (ប្រុស)ខ្ពើមណាស់ឬជីវ៉ា ពាក្យថាស្នេហា ស្នេហាមួយជីវិត

ពោល- នែ៎!ប្រយ័ត្នមានបាប ទៅជាតិក្រោយណា៎ បុរសម្នាក់ដែលខំស្រឡាញ់អូន តែអូនមិនអាណិត តើគ្នាកើតទុក្ខយ៉ាងណា? ក្នុងលោកនេះមានទេពធីតា ចិន្តាខេន្នីដែរន៎!

ស្រី- អ្នកណា! ចិន្តាខេន្នី

ប្រុស- អ្នកដែលកំណាញ់ ពាក្យថាស្នេហាហ្នឹងណា៎

ស្រី- នែ៎!កុំព្រហើនពោលពាក្យស្នេហា

ប្រុស- មេត្តាណាពៅ

ស្រី- ថយចេញភ្លាមទៅ

ប្រុស- បងសូនៅពៅអ្ហើយ ព្រោះតែស្នេហា

ស្រី- ស្នេហា! ហ៎ក យកទៅ មួយកំភ្លៀងនេ៎ះ

ប្រុស- អ្ហា!ដៃដល់ម៉្លេះនាង មួយកំភ្លៀងអនុស្សាវរីយ៍ តែមិនឈឺទេ ថែមទៀតមកស្នេហ៏ មួយរយកំភ្លៀងក៏បាន

អូនមើលក្នុងសួន Lyrics

ស៊ីន ស៊ីសាមុត Ft រស់សេរីសុទ្ធា

ប្រុស- អូនមើលក្នុងសួន ផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ តើស្រស់ជីវ៉ាអូនប្រាថ្នា បេះផ្កាអ្វីដែរ ប្រាប់មកនួនល្អង រៀមបងបេះជូនមាសមេ ប្រាប់ភ្លាមមកមាសស្នេហ៍ កុំឆ្លើយថាទេណាស្រី។

ស្រី- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្កាចំប៉ី បើបងស្រឡាញ់ស្រី អញ្ជើញប្រុសថ្លៃ បេះអោយអូន។

ប្រុស- កុំព្រួយអោយសោះ មិនភ័យចាំប្រុសបេះជូននួនល្អង រួចហើយរៀមបង សូមសំណង វិញហើយណាស្ងួន។

ស្រី- ចង់បានសំណង អូនសងវិញគ្រប់ចំនួន ស្រឡាញ់ផ្កាអ្វីស្ងួន សូមប្រាប់អូនបេះជូនភ្លាម

ប្រុស- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្ការំដួល តើស្រស់និមលអូនព្រមទទួលបេះអោយទេ។

ស្រី- នេះនែ៎!រំដួល សូមបងទទួលយកទៅថើបចុះ តែកុំបង់បោះពេលផ្កានោះ អស់សម្រស់ស្នេហ៍។

ប្រុស- កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ ពិតជាមិនចោលទេ ថ្នមថែរហូតតទៅអើយ។

ឆ្លងឆ្លើយ- ផ្កាអើយៗផ្កា ស្រឡាញ់តែផ្កាក្តាំងងា យើងពីរអង្គា បបួលគ្នាទៅលេងឋានសួគ

ដួងព្រះចន្ទ្រា Lyrics

ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា

ប្រុស- ដួងព្រះចន្ទ្រា័ ភ្លឺច្បាស់ត្រចង់ ដូចវង់ភក្ត្រា័ផូរផង់ រៀមស្លុតស្រយង់ ពេញអស់អង្គា ភក្ត្រ័អូនស្អាតណាស់ ល្អលើសព្រះចន្ទ្រា័ សូមអូនមេត្តា សាសងវាចា ឱ្យអស់សង្ស័យ

ស្រី- ខ្លួនអូននិងបង យើងទើបជួបគ្នា ទើបស្គាល់បានមួយទិវា អូននៅមិនទាន់ ស្គាល់ចិត្តប្រុសថ្លៃ សូមបងអាណិត កុំបង្ខំចិត្តស្រី មិនបានទេណាថ្លៃ ខុសប្រពៃណី ច្បាប់ពីបុរាណ

ប្រុស- សូមស្រស់កុំគិត វាចាព្រេងព្រឹទ្ធ នាំអោយរំខាន បើអូនស្មគ្រ័បង ពិតជាសុខសាន្ត ស្នេហ៍យើងនឹងបាន ជួបស្ថានសុខហើយ

ស្រី- អូនមិនអាចនឹង សំរេចវាសនា យកបងជាគូស្នេហា

ប្រុស- ឬមួយកនិដ្ឋា នាងមានគូរហើយ

ស្រី- នៅទេប្រុសបង មិនទាន់មានគូរឡើយ

ប្រុស- ចុះម៉េចក៏ត្រាណត្រីយ នាងឆ្លើយប្រកែក មិនព្រមស្មគ្រ័បង

យកចិញ្ចៀនពេជ្រនេះវិញចុះ Lyrics

សុង សេងហ៊ន

I – យកចិញ្ចៀនពេជ្រនេះវិញចុះ អោយបេះដូងស្មោះ ខ្ញុំវិញមក ខ្ញុំលែងព្រមយកហើយ ដូរក្តីស្នេហ៍នឹងក្តីសោក សូមយកចិញ្ចៀនវិញចុះ យកចិញ្ចៀនពេជ្រនេះវិញចុះ អោយដួងចិត្តស្មោះខ្ញុំវិញមក ខ្ញុំមិនដឹងទឹកថ្លា បំបាំងបិទបេះដូងល្អក់ សូមដកចិញ្ចៀនវិញទៅ

II – ចិញ្ចៀនបញ្ចាំចិត្ត ស្នេហ៍ ខ្ញុំថែថ្នមមិនឱ្យអាស្រូវ រីស្នេហ៍អូន បងចារក្នុងជ្រាំជ្រៅ ខ្ញុំត្រូវតែទារឱ្យសង យកចិញ្ចៀនពេជ្រនេះវិញចុះ អោយបេះដូងស្មោះខ្ញុំវិញមក បេះដូងយកទៅល្អ ឱ្យមកវិញប្រេះស្រាំអស់ សងបេះដូងស្រស់ខ្ញុំវិញមក

អូនជាគូរស្នេហ៍ទីប៉ុន្មាន Lyrics

ម៉េង កែវពេជ្ជតា 

I – អូនជាគូស្នេហ៍ទីប៉ុន្មាន ដែលប្រុសកល្យាណ ជ្រើសយកជាគូមេត្រី បងទុករូបអូន គ្រាន់តែជាទាសី សំរាប់កំដរចិត្តថ្លៃ នៅពេលដែលបងត្រូវការ មិនដឹងអូនជាស្នេហ៍ទីប៉ុន្មាន តែអូនចាំបាន ជាប្រុសពូកែមុសា បបូរមាត់ផ្អែម មាត់ផ្អែមប៉ិនណាស់វាចា ធ្វើអោយស្រីលង់ចិន្តា គិតថាខ្លួនឯងជាស្នេហ៍ដំបូង

II – ការពិតបងមានហើយប្រពន្ធ មានថែមទាំងកូន បួនប្រាំរាប់មិនអស់ផង ប្រាប់អូនមកចុះ អូនមិនខឹងទ្បើយបង សុំតែប្រាប់ដោយស្មោះត្រង់ ថាអូន មិនមែនជាស្នេហ៍ទីមួយ តើអូនជាស្នេហ៍ទីប៉ុន្មាន ប្រាប់មកកល្យាណ បងអើយកុំភរទៀតទ្បើយ ទីបីទីបួន ទីប្រាំឬទីមួយរយ ចង់ដឹងបន្តិចបងអើយ ថាអូននេះហើយ ជា ស្នេហ៍ទីប៉ុន្មាន

ដឹកប្រពន្ធទៅរាំ Lyrics

កែវ សារ៉ាត់

I – ព្រោះតែយើងក្រ បងអង្វរអូន ដើម្បីរូបកូន គ្រួសារណាមុំ សង្ឃឹមប្រាក់បង រស់ទាំងបង្ខំ អូនអ្ហើយកុំយំ នេះហើយជីវិតអើយ ធ្វើការមួយថ្ងៃ ដូរបាយមួយចាន បងប្អូនក៏គ្មាន កូនក៏ឈឺទៀត អូនកុំចោទបង ថាប្រុសចោលម្សៀត អស់ឱ!មិត្តញាតិ កុំដៀលខ្ញុំណាអើយ

II – រង្គសាលភ្លើងពណ លម្អសម្រស់ តារាចំរុះ រះពេញសួនច្បារអើយ ប្រពន្ធខ្ញុំអើយ ក្លាយជាស្រីបារ ចំរៀងកែវស្រា ភាសាអ្នកមានអើយ ប្រពន្ធពេលថ្ងៃ ស្រីបារពេលយប់ ទ្រូងញ័រចំប្រប់ អាណិតកល្យាណ ទឹកភ្នែកបងហូរ ពន្លត់ភ្លើងទៀន ខ្មាស់ពួកអ្នកមាន អោបប្រពន្ធខ្ញុំអើយ

III – អធ្រាត្រកន្លង បងចាំមាសមេ អូនឡើងឡានគេ ទុកឱ្យបងយំអើយ ខ្ញុំដាក់កង់ចោល រត់តាមមាសមុំ ប៉ូលីសថាខ្ញុំ មនុស្សឆ្កួតលីលាអើយ ខ្លាចហើយក្លិនបារ ក្លិនផ្សាក្រុងធំ ខ្ញុំស្រែកខ្ញុំយំ ប្តឹងដល់ទេវតា ទឹកភ្នែកអ្នកក្រ ស្រក់នៅមុខបារ ច្រៀងបទអនិច្ចា រង្គសាលជីវិតអើយ

ពីរម៉ាត់យ៉ាងខ្លី Lyrics

ហួរ ឡាវី

I- ពីរម៉ាត់យ៉ាងខ្លី ស្រីថាលាហើយ អូនអ្ហើយទ្រូងបង រែងខ្វាយខ្វល់ ស្នេហ៍យើងធ្លាប់សុខសាន្តស្មានមិនដល់មានថ្ងៃ ស្នេហ៍យើងសល់ តែទឹកនេត្រា

II- ពីរម៉ាត់យ៉ាងខ្លី ស្រីថាលាបង រន្ធត់កន្លងណែនឱ!រ៉ា អូនចាកចោលបងទៅ ឱ្យបងនៅសង្កា តើស្នេហា យើងមានខុសអ្វី?

R- បងខំបំពេញគ្រប់បំណង សូមតែនួនល្អងប្រណី អស់ហើយអស់ហើយណាថ្លៃ អ្វីៗដែលបងមាន

III- ពីរម៉ាត់យ៉ាងខ្លី ស្រីថាស្តាយណាស់ អូនអ្ហើយកុំខ្មាស់កុំនឹកស្មាន បងនៅតែសណ្តោសនៅតែស្នេហ៍កល្យាណ ឱ្យតែអូនបាន ញញឹមជាថ្មី

ស្រលាញ់អូនប៉ុនណាៗ Lyrics

ហ៊ឹម ស៊ីវន

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

ម្តេចបងនៅស្ងៀមស្ងាត់ឈឹង ប្រយ័ត្នអូនខឹង ឱ្យបងដឹងចិត្តម្តង ប្រញាប់ប្រាប់ភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នង ថាស្រលាញ់អូនប៉ុណ្ណា ឆ្លើយដោយស្មោះស្ម័គ្រចិន្តា កុំឆ្លើយមុសា បញ្ជោរចិត្តស្រី អូនសុំចម្លើយភក្តី ទើបស្នេហ៍មានន័យ ណាប្រុសជីវ៉ា

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀងឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹងស្អប់លាយក្នាញ់ (ខឹងស្អប់លាយក្នាញ់)

អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀងឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹងស្អប់លាយក្នាញ់ (ខឹងស្អប់លាយក្នាញ់)

ឬចិត្តបងចង់ឱ្យ ស្រីចុះចាញ់ ទើបបងថាស្រលាញ់ប៉ុណ្ណា ស្រលាញ់ប៉ុណ្ណា ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

ម្តេចបងនៅស្ងៀមស្ងាត់ឈឹង ប្រយ័ត្នអូនខឹង ឱ្យបងដឹងចិត្តម្តង ប្រញាប់ប្រាប់ភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នង ថាស្រលាញ់អូនប៉ុណ្ណា ឆ្លើយដោយស្មោះស្ម័គ្រចិន្តា កុំឆ្លើយមុសា បញ្ជោរចិត្តស្រី អូនសុំចម្លើយភក្តី ទើបស្នេហ៍មានន័យ ណាប្រុសជីវ៉ា

ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង ស្រលាញ់អូនប៉ុណ្ណាៗ ស្រលាញ់ប៉ុណ្ណា វាចាមកព្រលឹង

ឲ្យអត់ស្រឡះទៅ Lyrics

ខេម ft. មាស សុខសោភា

ឲអត់ស្រឡះទៅ នៅមិននៅគេដណ្ដឹងបាត់ គេឆ្ងាយខំស្កាត់ ចូលមកចែងចាត់ដល់ពុកម៉ែស្រី ម៉ែលើកឲគេ ព្រោះបងតាប៉ែយឺតពេកនោះអី ស្អប់ណាស់ មិនបាច់ជួបស្រី អូនយំរាល់ថ្ងៃ ព្រោះតែរឿងហ្នឹង

ឲអត់ស្រឡះទៅ នៅមិននៅមិនព្រមប្រកែក ម្ដេចមិនប្រឹងស្រែក បើគាត់បែងចែកតាមចិត្តអញ្ជឹង តែអូនណាស់ដែរ ប្រហែលពេញចិត្តគេនោះទេដឹង ទើបស្ងាត់ មកដល់ថ្ងៃហ្នឹង មកធ្វើជាខឹង នេះលេសមែនទេ

តោះទៅស្បថ តោះទៅស្បថ ហ៊ឺស!បើបងប្រាកដ ថាអូនស្នេហ៍គេ អូនប្រកែកហើយ មិនឈ្នះពុកម៉ែ អូនប្រកែកហើយ មិនឈ្នះពុកម៉ែ

ហេតុអីមិនតេ ហៅបងទៅជួយ ហេតុអីមិនតេ ហៅបងទៅជួយ

ឲអត់ស្រឡះទៅ បើសិននៅ យូរដណ្ដឹងទៀត អូននឹងឈប់ឆ្លៀត ឈប់មកជួបទៀត ច្បាស់ឲបងព្រួយ

ដឹងអូននិយាយលេង អត់យកអ្នកណា ចាំយកបងមួយ ធានាមិនឲអូនព្រួយ រកលុយបានហើយ ចូលដណ្ដឹងភ្លែក

ហ៊ឺ! មិនដឹងសន្សំលុយអង្កាលបានគ្រប់ទេបង ចងការធនាគារ ការហ្មងទៅ វឺតៗទៅបង! ហ៊ឺស